Luke 22

យូដាស​យល់​ព្រម​ក្បត់​ព្រះយេស៊ូ

1នៅពេលពិធីបុណ្យនំបុ័ងឥតមេដែលហៅថា​ពិធី​បុណ្យ​រំលងជិតមកដល់ 2ពួកសម្ដេចសង្ឃនិង​ពួក​គ្រូវិន័យ​បាន​រិះរកមធ្យោបាយសម្លាប់ព្រះអង្គប៉ុន្ដែ​ពួកគេ​ខ្លាចប្រជាជន 3អារក្សសាតាំង​បាន​ចូលយូដាសដែលហៅថាអ៊ីស្ការីយ៉ុតជា​សាវក​ម្នាក់ក្នុងចំណោម​សាវក​ទាំង​ដប់ពីរ 4គាត់បាន​ចេញទៅពិគ្រោះជាមួយ​ពួក​សម្ដេចសង្ឃនិង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយដែល​គាត់​អាច​ប្រគល់ព្រះអង្គទៅ​ឲ្យ​ពួកគេ 5ពួកគេត្រេកអរណាស់ហើយ​បាន​យល់ព្រមឲ្យប្រាក់គាត់ 6យូដាស​ក៏​យល់ព្រមរួចរកឱកាសប្រគល់ព្រះអង្គនៅ​ពេល​គ្មានបណ្ដាជន​នៅ​ជាមួយ​ពួកគេ

ការ​រៀបចំ​ពិធី​​បុណ្យ​រំលង​

7ពេលដល់ថ្ងៃ​បុណ្យ​នំបុ័ងឥតមេ​ជា​ថ្ងៃ​ដែល​គេ​ត្រូវថ្វាយយញ្ញបូជា​ជា​កូន​ចៀម​សម្រាប់​ពិធី​បុណ្យ​រំលង 8ព្រះអង្គបាន​ចាត់​លោក​ពេត្រុសនិង​លោក​យ៉ូហានឲ្យទៅ​ដោយ​មានបន្ទូលថា៖ ​«ចូរ​ទៅរៀបចំ​បុណ្យ​រំលងដើម្បី​ឲ្យ​ពួក​យើង​បាន​បរិភោគ» 9ប៉ុន្ដែពួកគេ​ទូលព្រះអង្គថា៖ ​«តើ​លោក​ចង់​ឲ្យ​យើង​រៀបចំនៅ​កន្លែង​ណា 10ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«មើល៍​ពេល​ពួក​អ្នកចូលទៅក្នុងក្រុង​ពួក​អ្នក​នឹង​ជួបបុរសម្នាក់លីក្អមទឹក​ចូរ​ដើរ​តាម​អ្នកនោះទៅក្នុងផ្ទះដែល​អ្នក​នោះ​ចូល 11ហើយប្រាប់ម្ចាស់ផ្ទះ​នោះ​ថា​លោក​គ្រូសួរ​មក​អ្នកថាតើបន្ទប់ដែល​ខ្ញុំ​ត្រូវ​បរិភោគអាហារជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលងនៅឯណា? 12គាត់នឹង​បង្ហាញ​ឲ្យ​អ្នករាល់គ្នា​ឃើញ​បន្ទប់ដ៏ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ចូរ​រៀបចំ​នៅ​ទីនោះចុះ»។ 13អ្នកទាំង​ពីរ​ក៏​ចាក​ចេញ​ទៅហើយឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូលប្រាប់ដូច្នេះ​ពួកគេ​ក៏រៀបចំ​ពិធី​បុណ្យ​រំលង

ព្រះអម្ចាស់បរិភោគ​ជាមួយ​ពួក​សិស្ស​

14លុះដល់ពេលវេលា​ព្រះអង្គ​ក៏​អង្គុយ​នៅ​តុ​អាហារជាមួយ​ពួក​សាវក​របស់​ព្រះអង្គ 15ព្រះអង្គបាន​មានបន្ទូលទៅពួកគេថា៖ ​«នៅ​ថ្ងៃ​បុណ្យ​រំលងនេះ​ខ្ញុំ​ចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យ​អស់​ចិត្ដមុនពេលខ្ញុំរងទុក្ខវេទនា 16ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​ខ្ញុំ​នឹង​មិន​បរិភោគ​អាហារនៃ​ថ្ងៃ​បុណ្យ​រំលង​នេះទៀតទេរហូតដល់​ពិធី​នេះ​បាន​សម្រេចនៅនគរព្រះជាម្ចាស់» 17រួចព្រះអង្គ​យកពែងមក​ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ហើយ​មានបន្ទូលថា៖ ​«ចូរ​ទទួល​យក​ពែង​នេះហើយចែកគ្នា​ផឹក​ចុះ 18ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នាថាចាប់ពីពេលនេះ​តទៅ​ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេរហូតដល់នគរព្រះជាម្ចាស់មកដល់»។ 19បន្ទាប់មកព្រះអង្គយកនំប៉័ងមក​ទាំង​អរព្រះគុណព្រះជាម្ចាស់ហើយកាច់ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មានបន្ទូលថា៖ ​«នេះជារូបកាយ​របស់​ខ្ញុំដែល​បាន​ឲ្យមកអ្នករាល់គ្នា​ចូរ​ធ្វើបែបនេះចុះដើម្បីរំឭក​ដល់​ខ្ញុំ»។ 20ក្រោយពីបរិភោគរួច​ព្រះអង្គ​ក៏មានបន្ទូល​អំពី​ពែងបែប​ដូច្នោះ​ដែរ​ថា៖ ​«ពែងនេះជាកិច្ច​ព្រម​ព្រៀងថ្មីដោយនូវឈាមខ្ញុំដែល​បាន​បង្ហូរសម្រាប់អ្នករាល់គ្នា 21ប៉ុន្ដែមើល៍ដៃ​របស់​អ្នកក្បត់ខ្ញុំ​ក៏​ដាក់​នៅលើតុអាហារជាមួយខ្ញុំដែរ 22ដ្បិតកូនមនុស្ស​ត្រូវ​ទៅដូចជាសេចក្ដី​ដែល​បាន​ចែង​ទុក​មកមែនប៉ុន្ដែវេទនា​ដល់​មនុស្សម្នាក់នោះដែល​បាន​ក្បត់​កូន​មនុស្ស»។ 23ពួកគេក៏ចាប់ផ្ដើម​សួរ​ដេញដោលគ្នា​អំពី​អ្នក​ដែល​បម្រុងធ្វើដូច្នេះ

ពួក​សិស្ស​ជជែក​គ្នា​អំពីអ្នក​ធំ​ជាង​គេ​

24ពេលនោះក៏​កើត​មានការ​ឈ្លោះ​ប្រកែកគ្នា​អំពី​អ្នកដែលទំនងជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ 25ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ពួក​ស្ដេច​នៃ​ជនជាតិនានាគ្រប់​គ្រង​លើប្រជាជនហើយ​ពួក​អ្នកមាន​សិទ្ធិ​អំណាច​លើ​ប្រជាជន​គេ​ហៅថា​ពួក​អ្នក​មាន​គុណ 26ប៉ុន្ដែអ្នករាល់គ្នាវិញមិន​មែន​ដូច្នោះទេអ្នក​ធំ​ជាង​គេក្នុងចំណោមអ្នករាល់គ្នា​ចូរ​ឲ្យ​អ្នក​នោះ​ធ្វើដូចជា​អ្នក​តូចជាងគេអ្នកដឹកនាំដូចជាអ្នកបម្រើ 27ដ្បិតអ្នក​ធំជាង​ជា​អ្នកណា​តើ​ជា​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុអាហារ​ជា​អ្នកដែល​កំពុង​បម្រើ​គេ? ​តើ​មិនមែន​ជា​អ្នក​កំពុង​អង្គុយ​នៅ​តុអាហារ​ទេ​ឬ? ​ខ្ញុំប្រៀបដូចជាអ្នកដែល​កំពុង​បម្រើនៅក្នុងចំណោមអ្នករាល់គ្នា 28ហើយអ្នករាល់គ្នាជា​ពួក​អ្នកដែល​បាន​នៅជាមួយខ្ញុំនៅពេលខ្ញុំ​ជួប​សេចក្ដីល្បួង 29ដូច្នេះព្រះ​វរ​បិតា​របស់​ខ្ញុំ​ឲ្យ​នគរមួយ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​ជា​យ៉ាង​នោះ​ដែរ 30ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​បរិភោគនៅតុ​ជាមួយ​ខ្ញុំក្នុងនគរ​របស់​ខ្ញុំហើយ​អ្នករាល់គ្នា​នឹង​អង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែល​ទាំង​ដប់ពីរ

ព្រះយេស៊ូប្រាប់​អំពីការ​បដិសេធ​​របស់លោកពេត្រុស​​

31ស៊ីម៉ូនស៊ីម៉ូនអើយ! ​មើល៍​អារក្ស​សាតាំង​បាន​សុំអ្នកហើយ​ដើម្បី​រែង​អ្នក​ដូចជាស្រូវ​ដូច្នោះ​ដែរ 32ប៉ុន្ដែខ្ញុំ​បាន​អធិស្ឋានឲ្យអ្នកដើម្បីកុំ​ឲ្យ​ជំនឿ​របស់​អ្នកធ្លាក់ចុះ​ឡើយ​ហើយនៅពេលអ្នកប្រែចិត្ដ​ចូរ​ពង្រឹងបងប្អូន​របស់​អ្នកផង»។ 33ប៉ុន្ដែលោក​ពេត្រុស​បាន​ទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​ខ្ញុំបានត្រៀម​នៅ​ជាមួយព្រះអង្គ​ហើយ​ទោះបីត្រូវជាប់គុកស្លាប់​ក៏​ដោយ»។ 34ព្រះអង្គក៏មានបន្ទូលថា៖ ​«ពេត្រុសអើយ! ​ខ្ញុំ​ប្រាប់អ្នកថា​នៅ​ថ្ងៃ​នេះមុនមាន់រងាវ​អ្នក​នឹង​បដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ 35រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«កាល​ខ្ញុំ​បាន​ចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់​ថង់​យាមនិងស្បែកជើង​តើ​អ្នករាល់គ្នា​បាន​ខ្វះខាតអ្វីទេ?» ​ពួកគេទូលថា៖ ​«គ្មានទេ»។ 36ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«ប៉ុន្ដែឥឡូវនេះអ្នកណាមានថង់ប្រាក់​ចូរ​យកទៅ​ហើយ​អ្នក​ណា​មាន​ថង់​យាមក៏​យក​ទៅ​ដូច​គ្នាអ្នកណា​ដែល​គ្មានវិញ​ចូរ​លក់អាវ​របស់​ខ្លួនទិញដាវមួយចុះ 37ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​សេចក្ដី​ដែល​បាន​ចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច​ដែលថា​គេ​បាន​រាប់​លោក​បញ្ចូលជាមួយ​ពួក​ល្មើសច្បាប់។ ​សេចក្ដីដែលទាក់ទង​នឹង​ខ្ញុំ​ឈាន​ដល់ការសម្រេចហើយ»។ 38ពួកគេក៏ទូលថា៖ ​«ព្រះអម្ចាស់អើយ! ​មើល៍​នៅ​ទីនេះ​មាន​ដាវពីរ» ​ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«គ្រប់ហើយ»។

ព្រះយេស៊ូអធិស្ឋានលើ​ភ្នំ​ដើម​អូលីវ​

39កាល​ព្រះអង្គ​ចេញ​ទៅក៏​យាង​ទៅភ្នំដើមអូលីវតាមទម្លាប់​ពួក​សិស្សក៏​បាន​ទៅតាមព្រះអង្គដែរ 40ពេលមក​ដល់​កន្លែងហើយ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​ធ្លាក់ក្នុងសេចក្ដីល្បួង» 41រួចព្រះអង្គក៏ចេញពីពួកគេ​ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្មហើយ​ព្រះអង្គ​បាន​លុតជង្គង់អធិស្ឋានថា 42«ឱ​ព្រះ​វរ​បិតាអើយ! ​ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ​សូម​ដកពែងនេះ​ចេញ​ពីខ្ញុំទៅប៉ុន្ដែកុំតាមបំណង​របស់​ខ្ញុំទ្បើយគឺ​តាម​ព្រះអង្គវិញ» 43នោះមាន​ទេវតាពីស្ថានសួគ៌​បាន​លេចមក​ឯ​ព្រះអង្គ​ដើម្បី​ចម្រើនកម្លាំង​ឲ្យ​ព្រះអង្គ 44ហើយកាល​ព្រះអង្គ​ខ្វល់​ខ្វាយ​ជា​ពន់ពេក​ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើងថែមទៀតញើស​របស់​ព្រះអង្គត្រលប់ដូចជាតំណក់ឈាម​កំពុង​ស្រក់មកលើដី 45កាលព្រះអង្គ​ក្រោកពីអធិស្ឋានក៏​យាង​ទៅ​ពួក​សិស្សវិញ​ហើយ​ឃើញពួកគេ​កំពុង​ដេកលក់ដោយព្រោះសេចក្ដីសោកសៅ 46ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ហេតុអ្វី​ក៏​អ្នករាល់គ្នា​ដេកលក់ដូច្នេះ? ​ចូរ​ក្រោកអធិស្ឋានដើម្បីកុំ​ឲ្យ​ធ្លាក់ក្នុងសេចក្ដីល្បួង»។

យូដាស​ក្បត់​ព្រះយេស៊ូដោយ​ថើប​​

47កាល​ព្រះអង្គ​កំពុង​មានបន្ទូលនៅឡើយ​នោះ​ក៏​មាន​បណ្ដាជន​មក​ឯ​ព្រះអង្គ​ហើយយូដាស​ជា​សាវក​ម្នាក់ក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​កំពុង​នាំមុខគេ។ ​គាត់​បានចូលមកជិត​ព្រះ​យេស៊ូ​ដើម្បី​ថើបព្រះអង្គ 48ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«យូដាស​តើ​អ្នក​ក្បត់កូនមនុស្ស​ដោយ​ការ​ថើប 49ពេលពួក​អ្នក​នៅ​ជុំវិញឃើញហេតុការណ៍ហៀប​នឹង​កើតទ្បើង​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់! ​តើ​ឲ្យ​យើង​ប្រយុទ្ធដោយដាវដែរ​ឬ​ទេ 50ស្រាប់តែមាន​មនុស្សម្នាក់ក្នុងចំណោមពួកគេ​បាន​កាប់បាវបម្រើ​របស់​សម្ដេចសង្ឃម្នាក់ដាច់ត្រចៀក​ខាង​ស្ដាំ 51ព្រះយេស៊ូក៏មានបន្ទូលថា៖ ​«ឈប់! ​ប៉ុណ្ណឹងបានហើយ» ​រួចព្រះអង្គ​ក៏​ពាល់ត្រចៀកនោះ​ហើយ​បាន​ប្រោសគាត់ឲ្យជា​វិញ។ 52ព្រះយេស៊ូមានបន្ទូលទៅ​ពួក​អ្នកដែល​បាន​មកទាស់​នឹង​ព្រះអង្គ​ពួក​សម្ដេចសង្ឃ​ពួក​ប្រធានឆ្មាំ​ព្រះ​វិហារនិង​ពួក​ចាស់ទុំថា៖ ​«តើ​អ្នករាល់គ្នា​មកតទល់​នឹង​ចោរ​ឬអី​បាន​ជា​មាន​ទាំងដាវនិងដំបងដូច្នេះ? 53ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃក្នុង​ព្រះ​វិហារ​អ្នករាល់គ្នា​មិន​បាន​លូកដៃចាប់ខ្ញុំទេប៉ុន្ដែឥឡូវនេះជាពេលវេលា​របស់​អ្នករាល់គ្នានិង​ជា​សិទ្ធិអំណាច​នៃ​សេចក្ដីងងឹត»។

លោកពេត្រុស​បដិសេធ​ព្រះយេស៊ូ

54ពួកគេ​ក៏ចាប់ព្រះអង្គបណ្ដើរទៅផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់ហើយ​លោក​ពេត្រុស​បាន​ដើរតាម​ពី​ចម្ងាយ 55ពេលពួកគេ​បង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយក៏អង្គុយ​ចុះ​ជុំ​គ្នា​ឯ​លោក​ពេត្រុស​ក៏​នៅក្នុងចំណោមពួកគេ​ដែរ។ 56កាលស្រីបម្រើម្នាក់​បាន​ឃើញគាត់​កំពុង​អង្គុយនៅជិតភ្លើងក៏សម្លឹងមើលគាត់​ទាំង​និយាយថា៖ ​«អ្នក​នេះក៏នៅជាមួយម្នាក់នោះដែរ» 57ប៉ុន្ដែគាត់​បដិសេធថា៖ ​«នែ​នាង! ​ខ្ញុំមិនស្គាល់ម្នាក់នោះទេ»។ 58បន្ដិចក្រោយមក​កាល​ម្នាក់​ទៀតឃើញគាត់ក៏និយាយថា៖ ​«អ្នកក៏នៅ​ក្នុង​ចំណោមពួកគេដែរ» ​តែ​លោក​ពេត្រុសនិយាយថា៖ ​«នែ​លោក! ​មិន​មែន​ខ្ញុំទេ 59ប្រហែលមួយម៉ោងក្រោយមកមានម្នាក់ទៀតនិយាយអះអាងថា៖ ​«អ្នក​នេះនៅជាមួយម្នាក់នោះប្រាកដណាស់ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេដែរ» 60ប៉ុន្ដែលោក​ពេត្រុសនិយាយថា៖ ​«នែ​អ្នក! ​ខ្ញុំ​មិនដឹងថា​អ្នក​កំពុង​និយាយអ្វីទេ»។ ​ពេលគាត់​កំពុង​និយាយ​នៅ​ទ្បើយមាន់​ក៏​រងាវទ្បើងភ្លាម 61ព្រះអម្ទាស់​បាន​ងាកមកមើល​លោក​ពេត្រុស​គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ដែល​បាន​ប្រាប់គាត់ថា​ថ្ងៃ​នេះមុនមាន់រងាវ​អ្នក​នឹង​បដិសេធខ្ញុំបីដង 62គាត់ក៏​ចេញ​ទៅក្រៅ​ទាំង​ទ្រហោ​យំយ៉ាងក្ដុកក្ដួល

ព្រះយេស៊ូត្រូវ​គេ​ចំអក​ វាយ​ដំ​

63ពួក​មនុស្សដែល​កំពុង​យាមព្រះយេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយដំ 64និងបាន​បិទមុខព្រះអង្គ​ហើយ​សួរថា៖ ​«ទាយ​ទៅ​មើល៍​តើ​អ្នកណាវាយឯង 65ហើយពួកគេ​បាន​និយាយ​ពាក្យ​ប្រមាថដល់ព្រះអង្គ​ជា​ច្រើនទៀត

ព្រះយេស៊ូជួប​​ក្រុម​ប្រឹក្សា​សម្ដេច​សង្ឃ​

66លុះព្រឹកឡើង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​មាន​ទាំង​ពួក​សម្ដេចសង្ឃនិង​ពួក​គ្រូវិន័យហើយ​ពួកគេ​បាន​បណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូល​របស់​ពួកគេ​រួច​ក៏​សួរថា 67«ប្រាប់យើងមើល៍បើអ្នកជា​ព្រះ​គ្រិស្ដមែន» ​ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ទោះបី​ខ្ញុំ​ប្រាប់ពួកលោក​ក៏​ពួកលោក​មិនជឿ 68ហើយទោះបី​ខ្ញុំ​សួរ​ពួក​លោក​វិញក៏​ពួក​លោក​មិនព្រមឆ្លើយ​ដែរ 69ប៉ុន្ដែពីពេលនេះ​ទៅ​កូនមនុស្សនឹងអង្គុយ​នៅ​កន្លែង​មាន​អំណាច​គឺ​ខាង​ស្ដាំ​នៃ​ព្រះជាម្ចាស់» 70ពួកគេទាំងអស់គ្នាក៏សួរថា៖ ​«បើដូច្នេះអ្នកជាព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់?» ​ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«ពួក​លោកនិយាយត្រូវ​គឺ​ខ្ញុំ​នេះ​ហើយ» 71ពួកគេក៏និយាយថា៖ ​«តើ​យើង​នៅត្រូវការសាក្សី​ធ្វើ​អ្វីទៀត? ​ព្រោះ​យើង​បាន​ផ្ទាល់ចេញពីមាត់​របស់​វាហើយ
Copyright information for KhmKCB